សេវារបស់យើង

ពិនិត្យសុខភាពទូទៅ

人間ドッグ

សេវាពិនិត្យសុខភាពរបស់យើងខ្ញុំ អាចជួយលោកអ្នកអោយរកឃើញទាន់ពេលវេលានូវជំងឺដែលបណ្តាលមកពីរបៀបរស់នៅ​​និងមិនមានរោគសញ្ញាគួរអោយកត់សំគាល់ដូចជំងឺឆ្លងផ្សេងៗឡើយ ដើម្បីចូលរួមចំណែកលើកកំពស់សុខភាពរបស់លោកអ្នក ។ សំរាប់ពត៌មានលំអិត សូមទាក់ទងមកពួកយើង។

ពិនិត្យសុខភាពចល័ត

出張健診・巡回健診

អាស្រ័យលើចំនួនអតិថិជន ពួកយើងមានលទ្ធភាពទៅដល់ទីកន្លែងធ្វើការរបស់លោកអ្នក ដូចជា​រោងចក្រ ការិយាល័យ រឺក៏សាលារៀន ដោយនាំយកទៅជាមួយនូវឡានដែលបំពាក់ដោយម៉ាស៊ិនឌីជីថលវិទ្យុសាស្រ្ត។ សំរាប់ពត៌មានលំអិត សូមទាក់ទងមកពួកយើង។

សេវាមន្ទីរពិសោធន៏

臨床検査受託

មណ្ឌលធ្ធើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត របស់យើង ផ្តល់ នូវលទ្ធផលមន្ទីរពិសោធន៏ប្រកបដោយគុណភាពខ្ពស់និងទុកចិត្តបាន។ យើងមានលទ្ធភាពទៅប្រមូលវត្ថុវិភាគ ដូចជាឈាម ពីគ្រូពេទ្យ គ្លីនិចដែលមានទីតាំងជិតៗ និងមន្ទីរពេទ្យនានា (មាននៅពេលឆាប់ៗនេះ)។