សំរាប់អតិថិជនមកពិនិត្យ

សូមយកមកជាមួយ
 • អត្តសញ្ញាណប័ណ្ណ
 • វែនតាមីញូប កញ្ចក់ឡែន (សំរាប់លោកអ្នកដែលត្រូវពិនិត្យភ្នែក)
 • ថ្នាំកំពុងប្រើទាំងអស់
នៅពេលមកមណ្ឌលរបស់ពួកយើង
 • សូមអធ្យាស្រ័យ កន្លែងចតរបស់យើងខ្ញុំមានកំណត់ ។
 • សូមមេត្តាមកមណ្ឌលរបស់យើងខ្ញុំ អោយបាន១៥នាទី មុន ម៉ោងណាត់ជួប។
ការណែនាំទូទៅ
អាហារ
 • សូមមេត្តាកុំពិសាអាហារបន្ទាប់ពីម៉ោង៩​យប់ មុនមួយថ្ងៃនៃថ្ងៃពិនិត្យសុខភាព ដើម្បីចៀសវាងការលំអៀងលទ្ធផល។​ សូមមេត្តាកុំពិសា ស្ករគ្រាប់​និងស្ករកៅស៊ូ រហូតដល់បញ្ចប់ការពិនិត្យសុខភាព។
 • លោក លោកស្រីអាចពិសាទឹកនៅពេលព្រឹកនៃថ្ងៃពិនិត្យសុខភាពបាន។
ថ្នាំ
 • បើសិនលោក លោកស្រី ពិសាថ្នាំសំរាប់ព្យាបាលជំងឺឡើងឈាម ឬជំងឺបេះដូវ សូមកុំពិសាទឹកច្រើនពេក​នៅពេលលេបថ្នាំនោះ​ពេលក្រោកពីគេង។​
 • បើសិនលោក​ លោកស្រី កំពុងព្យាបាលជំងឺទឹកនោមផ្អែម សូមមេត្តា ពិគ្រោះជាមួយលោកគ្រូពេទ្យ ជាមុន អំពីការពិនិត្យសុខភាពនេះ​។
វត្ថុមានតំលៃ
 • សូមលោក​ លោកស្រីមេត្តាដោះគ្រឿងអលង្ការ ចេញក្នុងកំឡុងពេលពិនិត្យសុខភាព
 • សូមលោក លោកស្រីមេត្តាថែរក្សារបស់មានតំលៃរបស់លោក លោកស្រីដោយខ្លួនឯង។ យើងខ្ញុំមិនទទួលខុសត្រូវក្នុងការបាត់បង់​ ឬខូចខាត​របស់មានតំលៃទាំងនោះទេ។
សំលៀកបំពាក់
 • សំរាប់ការថតវិទ្យុសាស្រ្ត គឺតំរូវអោយពាក់តែអាវយឺតដែលមិនមានប៉ាក់ បោះពុម្ព ឬឡេវ មិនអាចពាក់អាវទ្រនាប់ក្នុងបានឡើយ។​ លោក​​លោកស្រីអាចពាក់អាវដែលយើងខ្ញុំផ្តល់ជូន ឬលោក លោកស្រីអាចពាក់អាវយឺតដែលលោក​ លោកស្រីយកមកជាមួយ។
 • សូមមេត្តាដោះស្រោមបាចេញពេលពិនិត្យសុខភាព។​ បើសិនលោក លោកស្រី មិនចូលចិត្តដើរជើងទទេរ សូមពាក់ស្រោមជើងរបស់លោក លោកស្រី។
សម្រាប់ស្ត្រី
 • បើសិនលោកស្រីមានរដូវ សូមមេត្តាប្រាប់គិលានុបដ្ឋាយិការរបស់យើង សំរាប់ការពិនិត្យទឹកនោម។
 • សូមមេត្តា ប្រាប់យើងខ្ញុំ ពេលលោកស្រីមានគ៌ភ ឬសង្ស័យថាមានគ៌ភ
*បើសិនជាលោក លោកស្រី ត្រូវការព័ត៏មានបន្ថែម សូមទាក់ទងមកយើងខ្ញុំ