អំពីយើង

ទំព័រដើម

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានការកើនឡើងជំងឺដែលបណ្តាលមកពីរបៀបរស់នៅ​ ដោយសារមានការផ្លាស់ប្តូររបៀបរស់នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៏ ជំងឺគ្រុនចាញ់ ជំងឺរបេង​ នៅតែជាបញ្ហាសុខភាពដ៏ចំបងនៅឡើយ។ ដូចនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាគមកំចាត់រោគរបេងជប៉ុន បានរួមគ្នា បង្កើតមណ្ឌលធ្វើរោគវិនិច្ឆ័យមួយ​​ឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកំពស់សុខភាពរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។

ការស្វាគមន៏

សមាគមកំចាត់រោគរបេងជប៉ុន​និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងនូវមណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត នេះឡើងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យនេះតែម្តង។​ គោល បំណងនៃការបង្កើតមណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តនេះ គឺផ្តល់នូវសេវាពិនិត្យសុខភាព​ទូទៅ សេវាមន្ទីរពិសោធន៏ និងរូបភាពវេជ្ជសាស្រ្ត ដែលមានគុណភាពបែបជប៉ុន ដល់ប្រជាជន ក្នុងប្រទេសកម្ពុជា ដើម្បីអោយពួកគាត់ទទួលបានសេវាពិនិត្យសុខភាពមួយដោយមិនមានការបារម្មណ៏។​ យើងសង្ឃឹមថា ពួកគាត់នឹងចាប់អារម្មណ៏ពីសុខភាព​និងមកពិនិត្យសុខភាព ហើយពួកយើងមានចិត្តរីករាយនឹង ផ្តល់ជូនការពិនិត្យសុខភាព​ដើម្បីធ្វើអោយជីវិតបានប្រសើររីករាយ។

សមាគមកំចាត់រោគរបេងជប៉ុន
ការិយល័យអង្គការចាតា
Director Okada Kosuke (Doctor)

សេចក្តីផ្តើមមន្ទីរពេទ្យ

  • 外観
  • 外観
  • 受付
  • 受付
  • 待合室<
  • レントゲン室<